ពានរង្វាន់ចំនួន ៩ សម្រាប់ ៩ វិញ្ញាសា នៃកម្មវិធី Property Awards 2022 ត្រូវបានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ អ័រគីដេ ប្រមូលបានទាំងអស់
02 Sep 2022
(ភ្នំពេញ)៖ គណៈកម្មាធិកាអន្តរជាតិ នៃកម្មវិធីប្រកួតប្រជែងពានរង្វាន់ក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យ CAMBODIA Property Awards 2022 បានវិនិច្ឆ័យ និង ប្រកាសលទ្ធផលនូវពានរង្វាន់ចំនួន ៩ សម្រាប់ ៩ វិញ្ញាសា បានទៅលើក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ អ័រគីដេ (Orkidé Development) កាលពីរាត្រីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ នៅក្នុងពិធីជប់លៀងដ៏ឳឡារិកមួយ ក្នុងសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រុមហ៊ុនអចលទ្រព្យផ្សេងៗទៀតជាច្រើន និង សមាគមសំណង់កម្ពុជាផងដែរ។
១៖ ពានរង្វាន់អ្នកអភិវឌ្ឍ ខុនដូល្អបំផុត (ភ្នំពេញ) - Best Condo Development (Phnom Penh) The Royal Condominium
២៖ ពានរង្វាន់ស្ថាបត្យកម្មរចនាសួនឧទ្យានទេសភាពខុនដូស្អាតដាច់គេ - Best Condo Landscape Architectural Design (The Royal Condominium)
៣៖ ពានរង្វាន់អ្នកអភិវឌ្ឍគម្រោងរចនាប្លង់មេទីប្រជុំជនល្អបំផុត - Best Township Masterplan Design (The Botanic City)
៤៖ ពានរង្វាន់អ្នកអភិវឌ្ឍទីប្រជុំជន ល្អបំផុត - Best Township Development (The Botanic City)
៥៖ ពានរង្វាន់អ្នកអភិវឌ្ឍលើភាពសម្បូរណ៍បែបនៃការរស់នៅល្អបំផុត - Best Lifestyle Developer (The Botanic City)
៦៖ ពានរង្វាន់អ្នកអភិវឌ្ឍន៍លំនៅឋានស្អាត និងល្អដាច់គេ (កម្ពុជា) - Best Housing Development (Cambodia) (The Botanic City- the Palace)
៧៖ ពានរង្វាន់អ្នកអភិវឌ្ឍន៍លំនៅឋានល្អបំផុត (ភ្នំពេញ) Best Housing Development (Phnom Penh) - The Botanic City (The Palace)
៨៖ ពានរង្វាន់ស្ថាបត្យកម្មរចនាសួនឧទ្យានទេសភាពស្អាតដាច់គេ Best Housing Landscape Architectural Design - The Botanic City (The Palace)
៩៖ ពានរង្វាន់ស្ថាបត្យកម្មរចនាម៉ូតផ្ទះស្អាតដាច់គេ Best Housing Architectural Design - The Botanic City (The Palace)។
លោក គ្រួច សុភត្រ្តា នាយកចាត់ការទូរទៅ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានថ្លែងថា «ខ្ញុំបាទ និង ក្រុមការងារថ្នាក់ដឹកនាំទាំងអស់ ពិតជាមាន មោទនភាពណាស់ និង ថ្លែងអំណរគុណជាពន់ពេកដែលស្ថាបត្យកម្មសំណង់ និង សមិទ្ធផលស្នាដៃនៃការអភិវឌ្ឍន៍ របស់ក្រុមហ៊ុន Orkidé Development ត្រូវបានទទួលស្គាល់ និងអោយតម្លៃខ្ពស់ដោយគណៈកម្មាធិការអន្តរជាតិ ទៅលើលក្ខណៈសម្បត្តិជាច្រើនស្របទៅការកំណត់របស់អ្នកជំនាញផ្នែកអចលនទ្រព្យអន្តរជាតិ ខណៈដែលអតិថិជនដែលបានទិញផ្ទះរស់នៅក្នុងគម្រោងរបស់យើង ក៏ពេញចិត្តជាមួយគុណភាពសំណង់ និងបរិយាកាសនៃការរស់នៅក្នុងគម្រោងនីមួយៗរបស់យើងផងដែរ»។
លោកក៏លើកទឹកចិត្តដល់ មេគ្រួសារ ឬ លោក លោកស្រី ដែលកំពុងស្វែងរកគេហដ្ឋានបែបទំនើបទាន់សម័យ ប្រកបដោយគុណភាព និង សោភណ្ឌភាព ហើយមិនឆ្ងាយពីក្រុង សូមមកទស្សនាផ្ទះគំរូទាំង ៣ គម្រោងធំៗ ដែលរួមមាន អ័រគីដេ ឌឹពោធិ៍ចិនតុង អ័រគីដេ បូតានិក ស៉ីធី ៦A និង អាគារ ខនដូ Royal Condominium 2004 ហើយបង់ត្រឹមតែ ១០% នៃតម្លៃផ្ទះ នោះលោក លោកស្រីអាចខ្លាចជាម្ចាស់ផ្ទះភ្លាមៗ។
សូមបញ្ជាក់ថា កម្មវិធី Cambodia Property Awards 2022 ត្រូវបានរៀបចំឡើងក្រុមការងារ គណៈកម្មាធិកាអន្តរជាតិ ប្រចាំតំបន់អាស៉ីប៉ាស៉ីហ្វិក ហើយរាល់ពានរង្វាន់ទាំងអស់ត្រូវឆ្លងកាត់ការវាយតម្លៃពីគណៈកម្មាធិការ ដោយពឹងផ្អែកទៅលក្ខណៈសម្បត្តិដែលត្រូវបានកំណត់ទុក ហើយកម្មវិធីតែងមានការអញ្ជើញចូលរួមពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនផងដែរនៅក្នុងប្រទេសកម្ពុជា៕