
(ភ្នំពេញ)៖ ក្រុមហ៊ុន អភិវឌ្ឍន៍ លំនៅដ្ឋាន អ័រគីដេ បានប្រកាសបើកវគ្គហ្វឹកហាត់កីឡាតៃក្វាន់ដូចុងសប្តាហ៍ ដោយឥតគិតថ្លៃសម្រាប់អាណាព្យាបាលដែលមានបំណងចង់ឲ្យបុត្រធីតា ចូលរៀនហ្វឹកហាត់ជំនាញកីឡាមួយនេះ នៅទីតាំង ខុនដូ អ័រគីដេ ស្ថិតលើផ្លូវ ២០០៤ ដោយគ្រាន់តែធ្វើការចុះឈ្មោះទុកជាមុនតាមរយៈតំណរភ្ជាប់ (link) ដែលបានផ្សាយនៅលើទំព័រហ្វេសប៊ុក Orkide development ជារាងរាល់សប្តាហ៍មុនការបង្រៀនកើតឡើង។

អបអរសារទកម្មវិធីជួបជុំបុគ្គលិកប្រចាំឆ្នាំ “Employee Appreciation Day”
11 Jan 2022នារសៀល ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានរៀបចំកម្មវីធីជួបជុំបុគ្គលិកប្រចាំឆ្នាំស្ថិតក្រោមប្រធានបទ “Employee Appreciation Day” ដែលកម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណង ជួបជុំសំណេះសំណាលគ្នា រវាងថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ ព្រមទាំងលើកទឹកចិត្តឲ្យបុគ្គលិកទាំងអស់ចូលរួមក្នុងបេសកម្ម ដើម្បីក្លាយខ្លួនជា ទូតនាំសារ ផ្សព្វផ្សាយបន្តនូវ កេរ្តិ៍ឈ្មោះ និងផលិតផលទាំងឡាយ របស់ក្រុមហ៊ុនទៅខាងក្រៅ។

ចំណេញរហូតដល់ ៧៨,០០០ដុល្លារពីកម្មវិធី Orkide Flash Sales របស់ក្រុមហ៊ុនអ័រគីដេ
29 Nov 2021(ភ្នំពេញ)៖ ដូចដែលបានប្រកាសកាលពីសប្តាហ៍មុនថា ក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន នឹងរៀបចំកម្មវិធីដែលពុំធ្លាប់មានពីមុនមកនោះគឺ Orkide Flash Sales ហើយកម្មវិធីនេះដែរឃើញថាមានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជន ដែលអញ្ជើញមកចូលរួមកម្មវិធិនៅការិយាល័យលក់ផ្ទាល់របស់គម្រោង។