១៦ដុល្លារក្នុងមួយថ្ងៃ នឹងក្លាយជាម្ចាស់យូនីតណាមួយ របស់ខុនដូអ័រគីដេភ្លាមៗ
27 Jan 2024
ភ្នំពេញ៖ ដើមឆ្នាំថ្មី ខែថ្មី ឱកាសក្លាយជាម្ចាស់យូនីតនៃខុនដូ Orkide The Royal Condominium ដែលលោកលោកស្រីពេញចិត្តក៏កាន់តែមានភាពងាយស្រួលមួយកម្រិតទៀត ដោយការបង់ប្រាក់ត្រឹមតែ $16/ថ្ងៃ និងអាចកាន់សោរចូលរស់នៅបានភ្លាមៗបន្ទាប់ពីអតិថិជនបង់បាន10%។
លោក គ្រួច សុភត្រ្តា នាយកចាត់ការទូទៅ នៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានមានប្រសាសន៍ថា «ការផ្តល់ជូនខាងលើនេះ គឺដើម្បីចូលរួមអបអរសាទរ ការបើកដំណើរការជាផ្លូវការនៃបន្ទប់គំរូ យូនីតស្ទូឌីយោ ជូនលោក លោកស្រីដែលមានបំណង ចង់ចូលទស្សនាផ្ទាល់ជាមួយនិងការដេគ័រជាក់ស្តែង ដើម្បីផ្តល់ជូនជាទំនុកចិត្តដល់ លោក លោកស្រី ក្នុងការសម្រេចចិត្តបន្ថែមទៀត»។
លោកក៏បានបន្ថែមផងដែរថាសម្រាប់ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ដែលជាក្រុមហ៊ុនអចលនទ្រព្យមួយឈានមុខគេ គឺពួកយើងតែងតែព្យាយាមស្វែងរក អ្វីដែលជាភាពងាយស្រួលជូនអតិថិជនរបស់យើង មិនថាជាការបង់ប្រាក់ ប្រចាំខែ ការបង់ប្រាក់សម្រាប់ការកាន់សោរចូលរស់នៅ ការទទួលបាននៅផាសុកភាពនៃការរស់នៅ ដែលអតិថិជនអាចរីករាយជាមួយភាពសំបូរបែបជាច្រើនដូចជា កន្លែងហាត់ប្រាណ ស្ទីម សាវណា អាងហែលទឹក រចនាបថបែបឆ្នេរសមុទ្រ សួនច្បារបៃតង និងមានជាចំណតរថយន្តក្រោមដីធំទូលាយ សន្តិសុខសុវត្តិភាព២៤ម៉ោង ត្រឹមតែមួយជំហ៊ានដល់ ផ្សារទំនើប និង កន្លែងផ្សេងៗជាច្រើនទៀត។
លោកក៏សូមគោរពអញ្ជើញ លោក លោកស្រី ដែលមានចំណាប់អារម្មណ៍ទៅលើ យូនីតខុនដូអ័រគីដេណាមួយ អាចមកសាកសួរព័ត៌មាន ជាមួយក្រុមការងារផ្នែកលក់ ក៏ដូចជាទស្សនាផ្ទាល់នៅបន្ទប់គំរូរបស់យើង បូករួមជាមួយបរិយាកាសនៃការរស់នៅជាក់ស្តែង ក្នុងបរិវេណខុនដូយើងដែលមានទីតាំងនៅតាមបណ្តោយផ្លូវ 2004 ទល់មុខសាលាអន្តរជាតិ CIA នៅថ្ងៃទី 27-28 ខែមករានេះចាប់ពីវេលាម៉ោង 9ព្រឹក រហូតដល់ 5:30ល្ងាច។ យើងក៏មានបម្រើជូនជាភេសជ្ជៈ និងអាហារសម្រន់ផងដែរ៕
Facebook Page: https://www.facebook.com/orkide.development