ធំជាងមុន ទូលាយជាងមុន កាដូបន្ថែម ពីអ័រគីដេ មានត្រឹមតែ៥ផ្ទះតែប៉ុណ្ណោះ
21 Jan 2024
ភ្នំពេញ៖ អ័រគីដេ ដឹប៊ូតានិចស៊ីធី ជាគម្រោងធំមួយក្នុងចំណោមគម្រោងផ្សេងៗទៀតរបស់ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ដែលគម្រោងមួយនេះគ្របដណ្តប់ទៅលើផ្ទៃដី ២០០ហិចតាជាងនៅតាមបណ្តោយផ្លូវជាតិលេខ6A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
ឱកាសកម្រ និងពិសេសសម្រាប់ដើមឆ្នាំថ្មី ជូនដល់លោក លោកស្រីដែលពេញចិត្តនិងមានបំណងចង់បានជាប្រភេទផ្ទះ វីឡាភ្លោះ ដោយក្រុមហ៊ុនបាន ពង្រីកទំហំផ្ទះបាយបន្ថែម ជូនដល់ អតិថិជនដែលធ្វើការកក់ ឬទិញវីឡាភ្លោះ សាគូរ៉ាហ្គ្រែន ដោយការផ្តល់ជូននេះ មានសម្រាប់តែ 5 ផ្ទះប៉ុណ្ណោះ ជាមួយសុពលភាពចាប់ពីថ្ងៃទី20 រហូតដល់ ថ្ងៃទី30 មករា 2024 និង កាន់តែពិសេសជាងនេះ លោក លោកស្រី បង់ប្រចាំខែត្រឹមតែ $999/ខែ តែប៉ុណ្ណោះ និង អាចកាន់សោរចូលរស់នៅបានភ្លាមៗ ដោយបង់ត្រឹមតែ ១០% នៃតំលៃផ្ទះ។
លោក គ្រួច សុភត្រ្តា នាយកចាត់ការទូទៅ នៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានមានប្រសាសន៍ថា «ការផ្តល់ជូនខាងលើនេះ គឺដើម្បីចូលរួមជាភាពងាយស្រួល ក៏ដូចជាកាដូចំណងដៃឆ្នាំថ្មីជូនដល់លោក លោកស្រី មានបំណងចង់បានលំនៅឋាន ដែលជាប្រភេទវីឡាភ្លោះធំដែល មានបន្ទប់គេង៥ បន្ទប់ទឹក៦ និងចំណតឡានបានរហូតដល់ទៅ២គ្រឿង»។
លោកសូមគោរពអញ្ជើញ លោក លោកស្រី ដែលមានចំណាប់អារម្មណ៍ ប្រភេទវីឡាភ្លោះធំ ដូចដែលបានរៀបរាប់ខាងលើ សុំកុំអោយឱកាសដ៏ល្អនេះកន្លងហួសឲ្យសោះ ដោយលោក លោកស្រីអាចមកទទួលយកព័ត៌មានបន្ថែមពីក្រុមការងារផ្នែកលក់ និងទស្សនាទីតាំងផ្ទាល់ៗតែម្តង៕
ហ្វេសប៊ុក៖ https://www.facebook.com/orkide.development